(កំពង់ធំ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថថ្មីខេត្តកំពង់ធំ ដោយលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល ត្រូវបានផ្លាស់ប្តូរមុខតំណែងជាសមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន និងតែតាំងលោកឧត្តមសេនីយ៍ត្រី មាស យ៉ត ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ជំនួសវិញ។ ពិធីនេះបានធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២៕

សូមទស្សនាវីដេអូ មតិសំណេះសំណាលរបស់នាយឧត្តមសេនីយ៍ សៅ សុខា ខាងក្រោមនេះ៖