(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្ទេរ និងតែងតាំងមុខតំណែងមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ចំនួន៥រូប។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។

យោងតាមព្រះរាជក្រឹត្យ បានបញ្ជាក់ថា៖

* មាត្រា១ ផ្ទេរ និងតែងតាំងមុខតំណែងលោក តាន់ហ៊ាង ដាវ័ណ្ណ ពីអគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ មកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌។

* មាត្រា២ តែងតាំងមុខតំណែងដល់មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ ៣រូប៖

១៖ លោក យ៉ម ផារ៉ូត ជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី
២៖ លោក សៀ តុង ជាអគ្គាធិការ នៃអគ្គាធិការដ្ឋានកិច្ចការតុលាការ
៣៖ លោក ជាម សត្យា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ។

* មាត្រា៣ ផ្តល់ងារកិត្តិយសជាប្រតិភូរាជរដ្ឋាភិបាល និងឋានៈដល់មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ ៤រូប៖

១៖ លោក ប៉ែន ពេជសាលី មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
២៖ លោក តាន់ហ៊ាង ដាវ័ណ្ណ មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
៣៖ លោក យ៉ម ផារ៉ូត មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
៤៖ លោក ជាម សត្យា មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន៕