(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ គឺជាថ្ងៃខួបកំណើតរបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាមហាសេដ្ឋីដ៏ល្បីឈ្មោះនៅកម្ពុជា។
ពិធីជប់លៀងខួបកំណើតរបស់អ្នកឧកញ៉ា គិត ម៉េង ធ្វើឡើងនៅភូមិគ្រឹះរបស់អ្នកឧកញ៉ា ស្ថិតនៅខណ្ឌបឹងកេងកេង រាជធានីភ្នំពេញ។
នៅក្នុងកម្មវិធីនេះ គេសង្កេតឃើញមានការចូលរួមពីមន្ត្រី អ្នកមុខអ្នកការនៃរាជរដ្ឋាភិបាល រួមទាំងអ្នកឧកញ៉ា ឧកញ៉ា និងអ្នកជំនួញល្បីៗរបស់កម្ពុជាជាច្រើនរូបផ្សេងទៀត។
ក្នុងឱកាសប្រារព្ធខួបកំណើតនេះ សូមជូនពរ អ្នកឧកញ៉ា គិត ម៉េង សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងសម្រេចបានជោគជ័យថ្មីថែមទៀត ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដមចំពោះសភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន Royal Group៕