(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ បានផ្តល់បទសម្ភាសជុំវិញកិច្ចការពង្រឹងសមត្ថភាពកងទ័ពកម្ពុជា។
សម្តេចពិជ័យសេនា បានប្តេជ្ញាយ៉ាងរឹងមាំក្នុងការថែរក្សាការពារ និងលើកស្ទួយចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមករវាងកម្ពុជា និងចិន ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព ក្នុងតំបន់ និងពិភពលោកប្រកបដោយភាពសុខដុម និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។
ការផ្តល់បទសម្ភាសរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានឡើងបន្ទាប់ពីបញ្ចប់ពិធីផ្ទេរ និងប្រគល់រថយន្តស៊េរីទំនើបចំនួន១៥០គ្រឿង និងសម្ភារៈការិយាល័យមួយចំនួន ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ នៅវិមានឈ្នះឈ្នះ៕
សូមស្តាប់ប្រសាសន៍របស់សម្តេចពិជ័យសេនា ទៀ បាញ់ ដូចខាងក្រោម៖