(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣៤.១លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,៦ម៉ឺននាក់ដែរ។
បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១មឺុននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២៖
* វៀតណាម ឆ្លងចំនួន ១១,៤១១,៦៧៩នាក់ (ស្លាប់ ៤៣,១១៧នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៣៥៨,៨០៨នាក់ (ស្លាប់ ១៥៧,៥៦៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៧៨២,៦២៤នាក់ (ស្លាប់ ៣៦,២១៦នាក់)
* ថៃ ឆ្លងចំនួន ៤,៦៥២,៩២៣នាក់ (ស្លាប់ ៣២,៣៣១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៨៨០,២២៩នាក់ (ស្លាប់ ៦១,៨១៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៨៣៩,២៤៤នាក់ (ស្លាប់ ១,៥៩២នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៥,២២១នាក់ (ស្លាប់ ១៩,៤៣៨នាក់)
* ព្រុយណេ ឆ្លងចំនួន ២២០,២៤៥នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៤,០៣៩នាក់ (ស្លាប់ ៧៥៧នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,៦២០នាក់ (ស្លាប់ ៣,០៥៦នាក់)៕