(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និង ថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត បាននាំមកនូវអំណោយ ជាសៀវភៅសរសេរ ចំនួន២០០០ក្បាល ប៊ិច២០០០ដើម និងនំ ៣០ធុង ជូនដល់សិស្សានុសិស្ស កុមារាកុមារី នៅសាលាបឋមសិក្សាស្ទឹងត្រែងក្រុង។
ពិធីចុះចែកអំណោយនេះ ធ្វើឡើង នៅសាលាបឋមសិក្សាស្ទឹងត្រែងក្រុង នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ដោយមានវត្តមាន លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និង ថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស សិស្សានុសិស្ស និងកុមារាកុមារី យ៉ាងច្រើនកុះករចូលរួមផងដែរ៕