(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ អគ្គស្នងការរងនគរបាលជាតិ ចំនួន៥រូប និងប្រធាននាយកដ្ឋាន ចំនួន៣រូប។
សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង នាយនគរបាលជាន់ខ្ពស់ ចំនួន៥រូប ជាអគ្គស្នងការរងនគរបាលជាតិ និងផ្លាស់ប្ដូរប្រធាននាយកដ្ឋានចំនួន២រូប នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
នាយនគរបាលជាន់ខ្ពស់ត្រូវបានតែងតាំង និងផ្លាស់ប្ដូរតួនាទីនោះរួមមាន៖
*ទី១៖ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ពីប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ទៅជាអគ្គស្នងការរងនគរបាលជាតិ
*ទី២៖ លោកឧត្តមសេនីយ៍ឯក ជា ពៅ ពីប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ទៅជាអគ្គស្នងការរងនគរបាលជាតិ
*ទី៣៖ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ពីស្នងការនគរបាលខេត្តក្រចេះ ទៅជាអគ្គស្នងការរងនគរបាលជាតិ
*ទី៤៖ លោកឧត្តមសេនីយ៍ទោ កឹង ឃន ពីស្នងការនគរបាលខេត្តស្វាយរៀង ទៅជាអគ្គស្នងការរងនគរបាលជាតិ
*ទី៥៖ លោកស្រីឧត្តមសេនីយ៍ទោ រស់ ច័ន្ទសោភា ពីអនុប្រធាននាយកដ្ឋានបុគ្គលិក ទៅជាអគ្គស្នងការរងនគរបាលជាតិ
*ទី៦៖ លោកស្រីឧត្តមសេនីយ៍ទោ ស៉ឹម ផាណុំ ពីស្នងការរងនគរបាលរាជធានីភ្នំពេញ ទៅជាប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន
*ទី៧៖ លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ពីអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ ទៅជាប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
*ទី៨៖ លោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច ពីអគ្គាធិការរង នៃអគ្គាធិការដ្ឋាន ទៅជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕