(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៦៨,២១៤នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៥៦,៤២៣នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៤,៩១១នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨៥,៩៥៤នាក់
៤៖ អាយុ៥ឆ្នាំ ៤២១,១២២នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៥៩,៨០៤នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,០១៤,៧០៦នាក់, ដូសទី៤ចំនួន ៤,០០៦,៣៨៩នាក់ និងដូសទី៥ចំនួន ៦៣៨,៧៨៧នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕