(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពីធីបើកវគ្គបំប៉នជំនាញលំហាត់របៀបនៅនឹងកន្លែង ដែលសិក្សារយៈពេល០១ខែ ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ជា ពិសិដ្ឋ បានឲ្យដឹងថា ការបើកវគ្គបំប៉នជំនាញលំហាត់របៀបនៅនឹងកន្លែង មានសិក្ខាកាមចូលរួមសរុបចំនួន៥៦នាក់ ក្នុងនោះស្រីចំនួន០៥នាក់ ដែលបានជ្រើសរើសពីបណ្តាផែនកាងារចំណុះស្នងការដ្ឋាននគរបាលខេត្ត ចំនួន៣៦នាក់ និងវរសេនាតូច នគរបាលការពារព្រំដែនគោកទាំង៤ ចំនួន២០នាក់។ សិក្ខាកាមដែលបានជ្រើសរើសមកសិក្សាវគ្គនេះ ជាមន្ត្រីនគរបាល ដែលពុំទាន់បានឆ្លងកាត់វគ្គបំប៉នជំនាញលំហាត់របៀបចំនួន ៣វត្តកន្លងមក។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងថា ការបង្កើតឲ្យមានវគ្គនេះឡើងគឺក្នុងគោលបំណង៖
១៖ ដើម្បីពង្រឹងវិន័យកងកម្លាំងនគរបាលជាតិ
២៖ ពង្រឹងសមត្ថភាពបទពិសោធន៍ចំណេះជំនាញ ការងារជាប្រចាំរបស់នគរបាល
៣៖ ដើម្បីប្រមូលផ្ដុំកម្លាំងទ្រោសភាពការណ៍ អន្តរាគមន៍ បង្ការ បង្ក្រាប បទល្មើសដែលកើតឡើងជាយថាហេតុ ឆ្លើយតបហេតុការណ៍ចំពោះមុខឲ្យបានទាន់ពេលវេលា។
ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានផ្តាំផ្ញើកងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងរៀនសូត្រឲ្យបានល្អ ដើម្បីយកចំណេះ ជំនាញ វិជ្ជាជីវៈនគរបាលទៅប្រើទាំងកន្លែងការងារ ទាំងជាមួយពលរដ្ឋក្នុងសហគមន៍ និងការការពារប្រតិភូថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ឲ្យមានប្រសិទ្ធភាពខ្ពស់៕