(ប៉ៃលិន)៖ លោក កើត សុធា អភិបាលខេត្តប៉ៃលិន រួមទាំងថ្នាក់ដឹកនាំមន្ដ្រីរាជការ បានចុះសួរសុខទុក្ខកុមារកំព្រា ក្នុងឱកាសទិវាសិទ្ធិកុមារអន្តរជាតិ១មិថុនា នៅមជ្ឈមណ្ឌលកុមារកំព្រា អាស៊ីអាស្ពេកា ដែលមានទីតាំងក្នុងភូមិអូរតាពុកក្រោម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦។

ក្នុងឱកាសនោះដែរ លោក កើត សុធា បានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជា សព្វថ្ងៃក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បាននឹងកំពុងយកចិត្តទុកដាក់ដល់កុមារ ដោយផ្តល់នូវសិទ្ធិ​រស់រៀន មានជីវិត សិទ្ធបានចូលរៀន សិទ្ធទទួលការពារដោយច្បាប់ ដូច្នេះក្មួយៗ​ត្រូវយក ចិត្តទុកដាក់ខិតខំរៀនសូត្រ ស្តាប់ការណែនាំ ពីសំណាក់លោកគ្រូ អ្នកគ្រូ មាតាបិតា និងត្រូវធ្វើខ្លួនជាកូនល្អ សិស្សានុសិស្ស ជាទំពាំងស្នង ឬស្សី ជាពិសេសត្រូវជៀសឱ្យឆ្ងាយពី គ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ ជាពិសេសត្រូវ ចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោក ឱ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិត​យើងទាំងអស់គ្នា»

ជាចុងបញ្ចប់ លោកអភិបាលខេត្តប៉ៃលិន ក៏បានចែកអំណោយជូន ក្មេងៗកុមារកំព្រា១៦០នាក់ ដោយម្នាក់ៗទទួលបានឃីត១កញ្ចប់ ក្នុងនោះមាន នំ សៀវភៅ ប៊ិច ថវិកា៥០០០រៀល និងឧបត្ថមដល់ មជ្ឈមណ្ឌលកុមារកំព្រា អាស៊ីអាស្ពេកា ខេត្តប៉ៃលិន  អង្ករ២០០គីឡូក្រោ​ម មី៥កេះ ផងដែរ៕