(ភ្នំពេញ)៖ សាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ស្អែកនេះ នឹងបើកសវនាការលើសំណុំរឿង ដែលក្រុមម្ចាស់អាជីវកម្មខារ៉ាអូខេ «ឧត្តមជុំមិត្ត» លើកគ្នាជិត ២០នាក់ ទៅវាយនិងកាប់ លើក្រុមម្ចាស់អាជីវកម្មខារ៉ាអូខេ «ភ្នំស្រួច ខេធិវី» ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងព្យាបាលរបួសអស់ពេលជាច្រើនខែ។
យោងតាមលិខិតផ្ញើមកកាន់អង្គភាពព័ត៌មាន Fresh News បានឲ្យដឹងថា ការព្យាបាលរបួសអស់ពេលជាច្រើនខែ ជនរងគ្រោះបានចំណាយប្រាក់រាប់ម៉ឺនដុល្លារលើថ្លៃពេទ្យ ក៏ដូចជាខាតពេលវេលារកទទួលទានផងដែរ។ ហេតុនេះហើយជនរងគ្រោះបានទទូចដល់ចៅក្រមជំនុំជំរះសាលាដំបូងខេត្តកំពង់ស្ពឺ មេត្តាជួយផ្ដល់យុត្តិធម៌ដល់ខ្លួន ដែលជាភាគីរងគ្រោះផង។
ជនរងគ្រោះឈ្មោះ អ៉ី សាំងឡេង ប្រពន្ធឈ្មោះ សួង បូរិន ជាម្ចាស់ហាង «ភ្នំស្រួច ខេធិវី» រស់នៅភូមិថ្មស ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងមេការស្រីម្នាក់ទៀតឈ្មោះ ផាន់ សុវណ្ណារ៉ា បានរៀបរាប់ដូចក្នុងលិខិតទាំងស្រុងនៅខាងក្រោម៖