(ភ្នំពេញ)៖ អង្គរម៉ាតនិងកាហ្វេ បាននាំយកភេសជ្ជៈ Italian Soda Smoothies និង Frap ដែលផ្សំឡើងពីផ្លែឈើស្រស់ជាមួយភេសជ្ជៈ MONIN (Ulimate Creativity) ដែលជាភេសជ្ជៈ មានច្រើនជម្រើស ច្រើនរស់ជាតិល្បីល្បាញ ក្នុងពិភពលោក ដើម្បីចូលរួមអបអរ កម្មវិធីប្រកួតរបស់ កីឡាករជំរើសជាតិកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិកដោយផ្ទាល់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦។
ទន្ទឹមនឹងវត្តមានរបស់យុវជន ខ្មែរជាច្រើនរូបបានចូលរួមទស្សនា កម្មវិធីប្រកួតគាំទ្រ លើកទឹកចិត្តដល់កីឡាករកម្ពុជា ក៏មានអតិថិជន ជាច្រើនចូលរួមលេងហ្គេមកំសាន្តសប្បាយ និងធ្វើការជាវ ផលិតផលទំនិញគ្រប់មុខ រួមទាំងដល់ភេសជ្ជៈ របស់អង្គរម៉ាតនៅទីតាំងស្តង់ លក់ដោយផ្ទាល់។
អតិថិជនដែលបានជាវ និងគាំទ្រថតរូបអនុស្សាវរីយ៌ ជាមួយអង្គរម៉ាត និងមានឧកាសទទួល បានសំលេងគាំទ្រលើរូបថតតាមរយៈ Facebook Page អង្គរម៉ាត ដោយគ្រាន់តែចូលទៅកាន់ Angkor-Mart.com ដើម្បី LIKE និង Shear Page របស់ Angkor Mart ដោយផ្ទាល់។ រូបថតដែលមានសំលេងគាំទ្រច្រើនជាងគេ និងមានឧកាសឈ្នះ Voucher មានតម្លៃស្មើទឹកប្រាក់៥ដុល្លារ សម្រាប់ទិញ ទំនិញក្នុងអង្គរម៉ាត ដោយផ្ទាល់ចំនួន៥រង្វាន់ និងការឈ្នះភេសជ្ជៈ Smoothies ដ៏ឈ្ងុយឆ្ងាញ់ ចំនួន១០រង្វាន់។
សម្រាប់ព័តមានបន្ថែម សូមចូលមកកាន់ Facebook Page Angkor-Mart.com ៕