(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានរាយការណ៍ពីស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ ដោយនៅថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប២២៤,៧៨៦នាក់ ក្នុងនោះភ្ញៀវជាតិ២០៤,៣៥៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២២០,៤៣៣នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តសៀមរាប ៣២,៤៦១នាក់
* ខេត្តព្រះសីហនុ ៣១,១៣៦នាក់
* ខេត្តកំពត ២៦,៦៩៦នាក់
* រាជធានីភ្នំពេញ ១៨,១៨៣នាក់
* ខេត្តបាត់ដំបង ១៧,៩១០នាក់
* ខេត្តកែប ១៧,៦៣៤នាក់
* ខេត្តកណ្តាល ១៤,៥៨៤នាក់
* ខេត្តពោធិ៍សាត់ ១០,១៥៩នាក់។
តួលេខខាងលើមានចំនួនប្រហាក់ប្រហែលនឹងសប្តាហ៍កន្លងមក ដោយមានការកើនឡើង០.៨៦%។
បច្ចុប្បន្ន ក្នុងចំណោមការងារសំខាន់ៗ ក្រសួងទេសចរណ៍បាននិងកំពុងយកចិត្តទុកដាក់សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា មជ្ឈមណ្ឌល ៤.០ និងមូលនិធិអភិវឌ្ឍន៍ធនធានមនុស្សផ្នែកជំនាញរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ ( SDF) ដើម្បីស្តារនិងពង្រឹងធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ក្នុងដំណាក់កាលងើបឡើងវិញនៃវិស័យទេសចរណ៍ តាមរយៈកម្មវិធីពង្រឹងសមត្ថភាពជំនាញដែលមានស្រាប់ (upskill) និងការបណ្តុះបណ្តុាលជំនាញថ្មីៗតាមតម្រូវការទីផ្សារ (reskill) ពិសេសអក្ខរកម្មឌីជីថលនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ក្នុងទិសដៅយុទ្ធសាស្ត្រ «ការផ្តល់សេវាកម្មទេសចរណ៍វៃឆ្លាត តម្លៃសមរម្យ តែគុុណភាពសេវាខ្ពស់»៕