(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលការពារព្រំដែនទឺក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញលេខទូរស័ព្ទ Hotline ជាច្រើនខ្សែដើម្បីឲ្យប្រជាពលរដ្ឋរាយការណ៍នៅពេលត្រូវការជំនួយសង្គ្រោះ និងនៅពេលឃើញមានបទល្មើសផ្សេងៗកើតមានឡើង នៅលើផ្ទៃសមុទ្រ។
លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះថា នៅពេលប្រជាពលរដ្ឋត្រូវការជំនួយ ឬនៅពេលឃើញមានបទល្មើសណាមួយកើតឡើងនៅលើផ្ទៃសមុទ្រ សូមទំនាក់ទំនងផ្ដល់ព័ត៌មានជាបន្ទាន់មកកាន់នាយកដ្ឋាន ដើម្បីចេញអន្ដរាគមន៍បានទាន់ពេលវេលា។
លោកឧត្តមសេនីយ៍ឯក ទូច ពលៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រសិនបើភ្ញៀវទេសចរជាតិ អន្ដរជាតិ ឬប្រជាពលរដ្ឋត្រូវការជំនួយសង្គ្រោះ ឬផ្ដល់ព័ត៌មានដើម្បីបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសផ្សេងៗ នៅតាមតំបន់សមុទ្រសូមទំនាក់ទំនងមកលេខទូរស័ព្ទរបស់នាយកដ្ឋានដែលបានផ្ដល់ជូន ដើម្បីងាយស្រួលនាយកដ្ឋានសង្គ្រោះបានទាន់ពេលវេលា»។
ខាងក្រោមនេះ ជាលេខទូរស័ព្ទ Hotline របស់នាយកដ្ឋាននគរបាលការពារព្រំដែនទឺក៖