(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយអគ្គនាយករង និងក្រុមការងារ នៅព្រឹកថ្ងៃទី២៩ ខែសីហានេះ បានដឹកនាំកិច្ចប្រជុំ និងពិភាក្សាការងារជាមួយក្រុមបេសសកម្ម របស់អង្គការមូលនិធិអន្តរជាតិ សម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ក្រោមគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលដឹកនាំដោយលោក ម៉េង ស័ក្តិភូសិទ្ធ តំណាងអង្គការ IFAD ប្រចាំនៅកម្ពុជា អមដោយ លោកស្រី Girija Srinivisan ប្រធានក្រុមបេសកកម្មត្រួតពិនិត្យគម្រោងអេមស៍, លោក សំរិទ្ធ សាកុរា អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងអេមស៍, លោក សៀង កុមិរ៉ា នាយករងគម្រោងអេមស៍ និងក្រុមការងារ។

កិច្ចប្រជុំនេះមានគោលបំណងស្វែងយុទ្ធសាស្រ្តពង្រឹង ការផ្តល់ឥណទានដល់កសិករខ្នាតតូច ក្នុងគម្រោង និងការបង្កើតឧបករណ៍នវានុវត្តន៍ផ្សេងៗ សម្រាប់គាំទ្រដល់ខែ្សចងា្វក់តម្លៃកសិកម្ម៕