(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣៤.០លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,៥ម៉ឺននាក់ដែរ។
បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៩ពាន់នាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២៖
* វៀតណាម ឆ្លងចំនួន ១១,៤០៣,៣០២នាក់ (ស្លាប់ ៤៣,១១២នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៣៤៦,៣០៤នាក់ (ស្លាប់ ១៥៧,៥០០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៧៧៦,១៩៤នាក់ (ស្លាប់ ៣៦,១៩៨នាក់)
* ថៃ ឆ្លងចំនួន ៤,៦៤៧,៦៨៥នាក់ (ស្លាប់ ៣២,២៥១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៨៧៤,៦៤១នាក់ (ស្លាប់ ៦១,៦៦៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៨៣២,៧៨០នាក់ (ស្លាប់ ១,៥៩១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៤,៩៦២នាក់ (ស្លាប់ ១៩,៤៣៧នាក់)
* ព្រុយណេ ឆ្លងចំនួន ២២០,២៤៥នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៣,៧៨៨នាក់ (ស្លាប់ ៧៥៧នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,៥៥៥នាក់ (ស្លាប់ ៣,០៥៦នាក់)៕