(បន្ទាយមានជ័យ)៖ លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន លោក សួន បវរអភិបាលខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់សិស្សានុស្សា ជាច្រើននាក់ បានអញ្ជើញចូលរួមថ្ងៃទិវា កុមារអន្តរជាតិ១មិថុនា ខួបលើកទី៦៧ ក្រោមវិធានបទ «រួមគ្នាការពារកុមារពីហឹង្សានិង ប្រើប្រាស់គ្រឿងញៀន» ដែលទិវាកុមារអន្តរជាតិ១ មិថុនា ឆ្នាំ២០១៦នេះ រៀបចំឡើងនៅបរិវេណវិទ្យាល័យមង្គលបូរី ស្រុកមង្គលបូរី។
លោក សួន បវរ អភិបាលខេត្តបានថ្លែងថា អំពើហិង្សារនៅក្នុងគ្រួសារល្បែងស៊ីសងនាំមកជួបភាពក្រីក្រ ត្រូវជៀសឲ្យផុតពីគ្រឿងញៀន ឆ្លើយទេចំពោះគ្រឿងញៀន។ ការប្រើប្រាស់គ្រឿងញៀន មិនមែននាំឲ្យយើងមានសម្រស់ សាច់ស្អាត សប្បាយនោះឡើយតែផ្ទុយ ទៅវិញគឺធ្វើឲ្យបាត់បង់អានាគត។ ប្រឆាំងដាច់ខាត ការជួញដូរកុមារ។
ក្នុងឱកាសនោះ លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្របាននាំយកមួកសុវត្ថិភាព ចំនួន៣៤០០មួក ប្រគល់ជូនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូមកពីវិទ្យាល័យ ហ៊ុនសែនមង្គលបូរី និងវិទ្យាល័យមង្គលបូរីផងដែរ៕