(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និងលោកស្រី ហេង សុវត្ថា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បាននាំអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ រស់នៅក្នុងភូមិព្រែកជាងព្រំ សង្កាត់វាលស្បូ។
ស្ថិតនៅក្នុងឱកាសនោះដែរ លោក ចេង មុនីរ៉ា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមាតាមនុស្សធម៌របស់ប្រជាពលរដ្ឋកម្ពុជា ដោយសម្តេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងដោះស្រាយនូវការលំបាករបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ បានថ្លែងថា វិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាយ័ន្តការពារអាយុជីវិតបងប្អូនដ៏ស័ក្តិសិទ្ធបំផុត និងសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងដូសមូលដ្ឋានត្រូវទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។ ចំណែកបងប្អូនដែលបានចាក់ដូសមូលដ្ឋានហើយ ត្រូវទៅចាក់ដូសជំរុញឱ្យបាមត្រឹមត្រូវតាមការណែនាំរប់សគ្រូពេទ្យនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក។
អំណោយកាកបាទក្រហម តាមរយៈលោក ឃួង ស្រង អភិបាលរាជធានីភ្នំពេញ ដែលអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ នាំយកទៅចែកជូនប្រជាពលរដ្ឋក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, ឃីត១កញ្ចប់ ត្រីខ ១យួរ, មី ៦កញ្ចប់, ទឹកត្រី ២ដប, ទឹកស៊ីអ៉ីវ ២ដប និងថវិកាមួយចំនួន៕