(ភ្នំពេញ)៖ ស្រ្តីម៉ាស្សាចំនួន២នាក់ បានលួចលុយជនជាតិបរទេស ចូលម៉ាស្សាអស់ចំនួន៧០០ដុល្លារ ត្រូវសមត្ថកិច្ចធ្វើការឃាត់យកមកសួរនាំ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ អ៊ុក និការ អាយុ២២ឆ្នាំស្នាក់នៅ និងធ្វើការនៅហាងម៉ាស្សាខាងលើ ហើយមានស្រុកកំណើតនៅស្រុកពាមរាំង ខេត្តព្រៃវែង និងទី២ឈ្មោះណាន រូស្សា អាយុ២២ឆ្នាំរស់នៅស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា នៅពេលភ្ញៀវជនជាតិបរទេសស្បែកខ្មៅ ចូលទៅម៉ាស្សា ហើយក៏បានលួចលុយជនបរទេសនោះ អស់ចំនួន៧០០ដុល្លារ។
ក្រោយពីជនបរទេសបានបាត់លុយ នៅហាងម៉ាស្សា គ្មានស្លាកយីហោ រួចក៏មកដាក់ពាក្យបណ្តឹងសមត្ថកិច្ច ធ្វើការឃាត់ខ្លួននារីម៉ាស្សា២នាក់នោះ មកប៉ុស្តិ៍ដើម្បីសួរនាំ៕