(ភ្នំពេញ)៖ ជារៀងរាល់សប្តាហ៍មានព័ត៌មានជាច្រើន ត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News ដើម្បីផ្តល់ជាដំណឹងសម្រាប់សាធារណជននានា។ នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកនូវព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗចំនួន១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ ការវាស់វែងនៅតំបន់រមណីយដ្ឋានអង្គរ កើនជាង៤ម៉ឺនក្បាលដី ខណៈការឈូសឆាយនៅតំបន់អភិវឌ្ឍរុនតាឯកសម្រាប់ពលរដ្ឋទៅតាំងទីលំនៅថ្មី បានទំហំ៦១ហិកតា http://fna.asia/c0a0fce

២៖ សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យបិទអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយណា ដែលប្រើប្រាស់នូវពាក្យជេរប្រមាថ http://fna.asia/041dc19

៣៖ លោក ហ៊ុន ម៉ានិត និងអភិបាលខេត្តសៀមរាប ចុះពិនិត្យទីតាំងប្រមូលផ្តុំរបស់ លោក ខឹម វាសនា នៅស្រុកបន្ទាយស្រី http://fna.asia/1c3a649

៤៖ សម្តេចក្រឡាហោម ស ខេង ចេញសេចក្តីអំពាវនាវឱ្យភាគីទាំងអស់ បន្តសហការផ្តល់ព័ត៌មាន និងតម្រុយ ដើម្បីរួមគ្នាលុបបំបាត់អំពើជួញដូរមនុស្សនៅកម្ពុជា http://fna.asia/1976ae5

៥៖ កម្ពុជាចាត់ទុកថា របាយការណ៍បញ្ចប់បេសកកម្មរបស់អ្នករាយការណ៍ពិសេស UN មានភាពលម្អៀង រើសអើងយ៉ាងខ្លាំង និងគ្មានមូលដ្ឋានច្បាស់លាស់ http://fna.asia/9a5631d

៦៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសាងសង់ស្ពានអាកាស២កន្លែងទៀត គឺស្តុបស៊ិនជូរី និងច្រមុះជ្រូកក្បាលថ្នល់ http://fna.asia/62e3e69

៧៖ ក្រសួងអប់រំ ប្រកាសពន្យារពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទៅថ្ងៃទី២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ២០២២វិញ http://fna.asia/ba68c05

៨៖ សម្តេចតេជោ ហ៊ុន សែន៖ ទោះបីសម្តេចអស់អំណាច ក៏អំណាចនៅតែស្ថិតក្នុងដៃគណបក្សប្រជាជនកម្ពុជា មិនធ្លាក់លើក្រុមអ្នកឯងទេ http://fna.asia/4cfab53

៩៖ ប្រកាសផ្លាស់ប្តូរ និងតែងតាំងមេបញ្ជាការអាវុធហត្ថខេត្តមួយចំនួន http://fna.asia/8594b6a

១០៖ រាជរដ្ឋាភិបាល សម្រេចបោះផ្សាយមូលបត្ររដ្ឋតម្លៃ ៣០០លានដុល្លារលើកដំបូងចាប់ពីខែកញ្ញាតទៅ http://fna.asia/8d70874