(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងពីមរណភាពឪពុកបង្កើតលោក ទិត រិទ្ធីពល អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៩៖០៩នាទី ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។

សពតម្កល់ធ្វើបុណ្យនៅគេហដ្ឋានលេខ២០ ផ្លូវលីលី បុរីអ័រគី ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ពិធីដង្ហែសពនឹងត្រូវធ្វើឡើងនាថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៦៖០០នាទីព្រឹក។

សម្រាប់កម្មវិធីបុណ្យខួបគម្រប់៧ថ្ងៃ នឹងធ្វើឡើងនៅថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៤៖០០នាទីរសៀលតទៅ ជួបជុំពុទ្ធបរិស័ទ និងបងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ ធ្វើបទនមស្សការ ព្រះរតនត្រៃ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា។

លុះព្រឹកឡើង ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោ៨:០០នាទីតទៅ ជួបជុំពុទ្ធបរិស័ទ និងបងប្អូនញាតិមិត្តជិតឆ្ងាយធ្វើបទនមស្សការព្រះរតនត្រៃ សមាទានសីល និងវេភត្តាហាប្រគេនយាគូដល់ព្រះសង្ឃ និងនិមន្តព្រះសង្ឃ៧អង្គដារពិស្តារឆ្លងឆកមហាបង្សុកូលជាកិច្ចបង្ហើយបុណ្យ។

កម្មវិធីបុណ្យខាងលើនេះ នឹងត្រូវប្រារព្ធធ្វើឡើងនៅផ្ទះលេខ២០ ផ្លូវលីលី បុរីអ័រគីដេ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ដំណឹងនេះចាត់ទុកជាអញ្ជើញដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីរាជការ ព្រមទាំងញាតិមិត្តជិតឆ្ងាយនៃសពមេត្តាអញ្ជើញចូលរួម និងចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។

បញ្ជាក់៖ ករណីជាប់រវល់មិនបានអញ្ជើញទៅផ្ទាល់ បច្ច័យបុណ្យនឹងមានទទួលនៅអគ្គនាយកដ្ឋានពាណិជ្ជកម្ម និងក្រសួងពាណិជ្ជកម្ម។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរស័ព្ទលេខ ០៧៧ ៨៨០ ៩៨០ (លោក ម៉ន សុផារ៉ាត់)៕