(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំឲ្យបុគ្គលិកខ្លួន ពង្រឹងការអនុវត្តកាតព្វកិច្ច របស់បុគ្គលិកអប់រំ ដែល បានកំណត់ នៅក្នុងច្បាប់ស្តីពីការអប់រំ ច្បាប់ស្តីពីសហលក្ខន្តិកៈ មន្រ្តីរាជការស៊ីវិល អនុក្រឹត្យស្តីពីក្រុមសីលធម៌វិជ្ជាជីវៈ គ្រូបង្រៀន និង លិខិតបទដ្ឋានគតិយុត្ត របស់វិស័យអប់រំ ដែលនៅជាធរមាន នេះបើយោងតាមសេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងលិខិតដដែលបានបញ្ជាក់ឲ្យដឹងថា ដើម្បីពង្រឹងការអនុវត្តកាតព្វកិច្ច ដែលបានកំណត់នៅក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ឲ្យបានកាន់តែល្អប្រសើរថែមទៀត ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំមួយចំនួនដល់បុគ្គលិករបស់ខ្លួន នូវចំណុច មួយចំនួន ដូចជា៖
១- បុគ្គលិកអប់រំទាំងអស់ត្រូវប្រើសិទ្ធិ សេរីភាពរបស់ខ្លួនដោយមិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃ ដែលមានចែងក្នុង រដ្ឋធម្មនុញ្ញនៃកម្ពុជា
២- បុគ្គលិកអប់រំ ត្រូវបំពេញកាតព្វកិច្ច ដូចដែលបានកំណត់នៅក្នុងច្បាប់ស្ដីពីការអប់រំ
៣-បុគ្គលិកអប់រំត្រូវបំពេញកាតព្វកិច្ច ក្នុងពេលបំពេញការងារតាមកាតព្វកិច្ច ដែលមានចែងក្នុងច្បាប់ស្ដីពីសហលក្ខន្តិកៈ មន្ត្រីរាជការ ស៊ីវិលនៃកម្ពុជា។
ព័ត៌មានលំអិត សូមអានសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា មានខ្លឹមសារដូចខាងក្រោមនេះ៖