(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំពិធីចុះក្រុងពាលីសាងសង់បុស្បុក និងរូបសំណាកព្រះធម្មាចារ្យ គឹម ច្រែង ជាព្រះគ្រូឧបជ្ឈាយ នៅភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចះ ដើម្បីជាទីតម្កល់ នៃប្រវត្តិសាស្រ្ត។

លោក វ៉ា ថន បានគូសបញ្ជាក់ថា ការសាងសង់នេះ ដើម្បីជាការរំឮកនឹកដឹងគុណដល់ជាព្រះគ្រូឧបជ្ឈាយរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាគ្រូដំបូងបានអប់រំទូន្មានព្រានប្រដៅសម្តេចតេជោ កាលពីសម្តេចនៅវ័យកុមារ ភាពឱ្យមាន ចំណេះចេះដឹងក្លាយជាបញ្ញវន្ត និងជាវីរ:ជនឆ្នើមរបស់កម្ពុជា ដែលបានដឹកនាំកសាងប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើនមកទល់សព្វថ្ងៃ។ ម្យ៉ាងទៀតទីតាំងខេត្តក្រចេះនេះ ក៏ជាតំបន់ប្រវត្តិសាស្រ្ត នៃការរំដោះប្រទេសជាតិកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកបញ្ជាក់ទៀតថា ទីតាំង នៃការសាងសង់រូបសំណាកនេះ ក៏នឹងក្លាយទៅជាទីតាំងតំបន់ទេសចរណ៍ថ្មីមួយកន្លែងទៀត ជាការលើកមុខមាត់នៃខេត្តក្រចេះផងដែរ។ ស្របពេលនេះដែរ ខេត្តក្រចេះក៏និងកំពុងត្រៀមអបអរសាទរ ការទទួលបានស្ពានឆ្លងទន្លេមួយខ្សែ នៅពេលខាងមុខនេះ ដើម្បីពង្រីកការអភិវឌ្ឍរបស់ខេត្ត និងការបង្កើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ កាត់បន្ថយការចំណាកស្រុក កាត់បន្ថយការធ្វើដំណើរឆ្លងកាត់ និងការដឹកជញ្ជូនកសិផល ទិន្និផល និងផលិតផលនានាឆ្លងកាត់ខេត្តនីមួយៗ។

ទាំងអស់នេះ សុទ្ធតែកើតមានឡើងក្រោមការដឹកនាំរប ស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋារដ្ឋាភិបាល ដែលកើតចេញពីកូនកសិករ ដោយសម្តេចបានគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាជនគ្រប់រូប និងបានបន្តកសាងហេដ្ឋារចនាសម្ព័នរូបវ័ន្តជាច្រើន ដើម្បីជំរុញឲ្យប្រទេសជាតិមានការរីកចម្រើនកាន់តែខ្លាំង។

ឆ្លៀតនៅក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសសមាជិកជាមនុស្សចាស់ សូមទៅវ៉ាកសាំងវ៉ាក់សាំងឱ្យបានគ្រប់ដូស ដើម្បីបង្កើនប្រព័ន្ធភាពសាំក្នុងខ្លួនបន្ថែម ដើម្បីការពារជំងឺកូវីដ១៩៕