(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានត្រាស់បង្គាប់តែងតាំងមន្ត្រីជាន់ខ្ពស់ពីររូបនៅក្នុងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

យោងតាមព្រះរាជក្រឹត្យដែល Fresh News ទទួលបាននៅថ្ងៃទី២៧ ខែសីហានេះ បានបញ្ជាក់ថា លោក ប្រាក់ ងួនហុង អតីតអគ្គលេខាធិការ ត្រូវបានតែងតាំងទៅជាអនុរដ្ឋលេខាធិការក្រសួងការបរទេស ហើយលោក សន ច័ន្ទរិទ្ធី ត្រូវបានតែងតាំងជាអគ្គលេខាធិការជំនួសលោក ប្រាក់ ងួនហុង៕