(កំពង់ធំ)៖ លោក ស៊ុ សន្និសិទ្ធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកសន្ទុកនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បា នជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ ចំនួន៧២១នាក់ ទូទាំងស្រុកសន្ទុកដែលត្រូវត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២ ខាងមុខនេះ។
លោក ស៊ុ សន្និសិទ្ធ បានឲ្យដឹងថា ការកំណត់បានទិសដៅសិក្សាច្បាស់លាស នឹងនាំឲ្យសម្រេចបានជោគជ័យទាំងការប្រឡង ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការសិក្សាមុខជំនាញ។ ទន្ទឹមនឹងនេះសិស្សម្នាក់ៗត្រូវតែមានការអំណត់ និងខិតខំរៀនសូត្រ ដោយការតស៊ូប្រឹងប្រែង។ កត្តាដែលជួយឲ្យសម្រេចលទ្ធផលកាន់តែល្អ នៃការសិក្សាសិស្សម្នាក់ៗត្រូវចងចាំ និងអនុវត្តឲ្យបាននូវអង្គទាំង៤
គឺ សុ, ចិ, បុ ,លិ គឺត្រង់ត្រាប់ស្ដាប់ ,ចេះកត់ត្រា,ចេះឆ្ងល់ និងចេះសួរ។
លោកបានបន្ដថា ដើម្បីឲ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២១-២០២២របស់សិស្សក្នុងស្រុកសន្ទុក យើងបានផ្ដល់គ្រូជួយបង្រៀន ដល់សិស្សត្រូវប្រឡងទាំអស់ផងដែរ។
លោក ស៊ុ សន្និសីទ្ធ ក្នុងឱកាសនោះបានប្រកាស ពីការសម្រេចរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា សម្រាប់លើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A ទទួលបានម៉ូតូ១គ្រឿង និងអាហារូបករណ៍១០០ភាគរយ ដោយសិក្សានៅសាលាធនាគារជាតិនៃកម្ពុជាថែមទៀតផង៕