(ភ្នំពេញ)៖ ប្រមុខរដ្ឋស្ដីទី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ឯកឧត្ដម ឧត្តមសេនីយ៍ឯក គឹម រស្មី ជាទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News និងភរិយា សូមសម្ដែងនូវសេចក្ដីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូនពរ ឧត្តមសេនីយ៍ឯក គឹម រស្មី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា អាយុយឺនយូរ ដើម្បីទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។
ជាថ្មីនៃឱកាសនេះ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន ឧត្តមសេនីយ៍ឯក គឹម រស្មី ទាំងក្រុមគ្រួសារជាទីស្រឡាញ់ ជួបប្រទះតែសេចក្ដីសុខសុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕