Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលារាជធានី អនុញ្ញាតឱ្យ សហគមន៍ខ្មែរកម្ពុជាក្រោម រាប់បាតនៅវត្តចាស់ មានអ្នកចូលរួម២ពាន់នាក់ ប៉ុន្តែត្រូវសហការជាមួយអាជ្ញាធរ

01-06-2016 09:21

(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំ នៅម្សិលមិញនោះ សាលារាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសហគម​ន៍ខ្មែរកម្ពុជាក្រោម រៀបចំពិធីរាប់បាត់ ដោយមានមនុស្សចូលរួម២ពាន់នាក់ នៅវត្តពោធិ៍យារ៉ាម (ហៅវត្តចាស់) ហើយ ប៉ុន្តែសាលារាជធានី ស្នើឱ្យ លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម គោរពតាមស្មារតីប្រជុំ ហើយត្រូវសហការជាមួយអាជ្ញាធរ និងម្ចាស់ទីតាំង។

លិខិតដែលចេញដោយ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ផ្ញើជូនលោក ថាច់ សេដ្ឋា បានបញ្ជាក់ថា «ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងឱ្យពិធីខាងលើដំណើរការដោយរលូន លោកត្រូវសហការឱ្យបានល្អជាមួយអាជ្ញាធរមូលដ្ឋាន និងម្ចាស់ទីតាំង ព្រមទាំងគោរពឱ្យបានម៉ឺងម៉ាត់ តាមខ្លឹមសារកំណត់ហេតុ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅសាលារាជធានីភ្នំពេញ»

សូមបញ្ជាក់ថា គម្រោងរៀបចំពិធីរាប់បាត​ របស់សហគមន៍ខ្មែរកម្ពុជាក្រោម នឹងធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ នៅវត្តចាស់ ដោយមានព្រះសង្ឃចំនួន ១៩៤៩អង្គ និងអ្នកចូលរួម២ពាន់នាក់៕