(កោះកុង)៖ ដើម្បីជាការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យបានកាន់តែងាយស្រួលក្នុងរដូវវស្សានេះ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ ខេត្តកោះកុង បានដឹកនាំក្រុមមន្ត្រីជំនាញចុះជួសជុលផ្លូវក្រាលគ្រួសក្រហមជាច្រើនខ្សែក្នុងស្រុក ដែលបានរងខូចខាតដោយសារទឹកភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់។
ថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ លោក ហាក់ ឡេង បានបញ្ជាក់ថា នៅក្នុងរដូវកាលខែវស្សាឆ្នាំនេះ ដោយសម្ពាធអាកាសធាតុចុះទៀប មានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា បានធ្វើឲ្យផ្លូវក្រាលគ្រួសក្រហមជាច្រើនខ្សែត្រូវខូចខាត ដែលធ្វើឲ្យប្រជាពលរដ្ឋ ពិបាកក្នុងធ្វើចរាចរចេញ ចូលពីតំបន់មួយទៅតំបន់មួយជាពិសសេសិស្សានុសិស្សត្រូវទៅបំពេញកាតព្វកិច្ចសិក្សា។
លោក ហាក់ ឡេង បានបន្តថា ដើម្បីអនុវត្តន៍តាមគោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលទោះបីព្យុះភ្លៀងពិបាកធ្វើដំណើរយ៉ាងណាក៏ដោយឲ្យតែអាជ្ញាធរ ទទួលបានព័ត៌មានភ្លាម អាជ្ញាធរស្រុកនឹងអាជ្ញាធរមូលដ្ឋាន នឹងចុះជួសជុលភ្លាមដើម្បីឲ្យសិស្សានុសិស្សបានសម្រួលចរាចបានធូរមួយក្រិត។
លោកអភិបាលស្រុក បានបន្ថែមថា ក្នុងរដូវវស្សានេះក្នុងស្រុកបូទុមសាគរមាន ផ្លូវក្រាលគ្រួសក្រហមជាច្រើនខ្សែ ត្រូវខូចខាតដោយទឹកភ្លៀងច្រោះបាក់ដាច ប៉ុន្តែផ្លូវទាំងនោះត្រូវបានអាជ្ញាធរជួសជុលរួចរាល់ជាស្ថានពរ ហើយផ្លូវមួយចំនួនដែលអាជ្ញាធរបានជួសជុលនេះគឺកមានការជួយឧបត្ថម្ភពីសប្បុរសជនមួយចំនួន ដើម្បីទិញថ្ម និងខ្សាច់ផងដែរ។
លោកបានបញ្ជាក់ថា ផ្លូវដែលពិបាកខ្លាំងជាគេដោយរថយន្តតូច ធំ មិនអាចធ្វើចរាចបានគឺនៅចំណុះចំណោទស្ពានតាអុក ស្ថិតនៅឃុំអណ្តូងទឹក ផ្លូវឆ្ពោះទៅឃុំថ្មស ក្នុងនោះអាជ្ញាធរបានចាក់ថ្មខ្សាច់បានធ្វើដំណើរបានស្រួលវិញហើយ តែទោះជាយ៉ាងណាសូមឲ្យមានការប្រុងប្រយ័ត្ន ក្នុងការបើកបរព្រោះតាមផ្លូវមានភាព រអិលហើយចំណោទ៕