(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីមានការឃាត់ខ្លួនមេធាវីម្នាក់ ដោយអង្គភាពប្រឆាំងអំពើពុករលួយ នៅម្សិលមិញនេះ គណៈមេធាវី បានចេញសេចក្តីណែនាំមួយ ដើម្បីឱ្យសមាជិករបស់ខ្លួនទាំងអស់ ប្រកានខ្ជាប់នូវ ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌មេធាវី បទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវី ព្រមទាំងច្បាប់ និងបទប្បញត្តិជាធរមាន។
ការចេញសេចក្តីណែនាំរបស់ លោក ប៊ុន ហ៊ុន ប្រធានគណៈមេធាវី បានធ្វើឡើងបន្ទាប់ពី អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួន លោកមេធាវី ពេជ្រ រតនា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ម្សិលមិញ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអះអាង លោកមេធាវី ពេជ្រ រតនា នឹងត្រូវបញ្ជូនទៅតុលាការ នៅ៤៨ម៉ោងក្រោយពីការឃាត់ខ្លួន គិតចាប់ពីម៉ោង ៥៖០០ល្ងាច ម្សិលមិញ។ លោកថា លោក ពេជ្រ រតនា មានការពាក់ព័ន្ធនឹងករណីពុករលួយ ប៉ុន្តែលោកមិនទាន់អះអាងថា ស្ថិតនៅក្នុងមាត្រាណាមួយ នៃច្បាប់ប្រឆាំងអំពើពុករលួយ នៅឡើយទេ៕
ខាងក្រោមនេះជាសេចក្តីណែនាំរបស់ គណៈមេធាវី៖