(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែសីហាឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន២២នាក់ និងជាសះស្បើយ១៦នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៧,៥១៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,២៩៣នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕