(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៦៣,០២៦នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៥៤,៩២៥នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៤,៦២៣នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨៥,២៩៨នាក់
៤៖ អាយុ៥ឆ្នាំ ៤២០,៤៦៨នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៥៧,៧២១នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,៩៨០,៥៨៣នាក់, ដូសទី៤ចំនួន ៣,៩៣៦,៧៥៦នាក់ និងដូសទី៥ចំនួន ៦០៦,៦៦៥នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕