(ព្រះសីហនុ)៖ លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានធ្វើទស្សនកិច្ច និងពិនិត្យ មើលគម្រោង SNC Lixin Westport New City Platinum Coast ដែលជាគម្រោងទេសភាពសមុទ្រ នៅក្រុងព្រះសីហនុ និងជាកន្លែងទេសចរណ៍ដែលមានសក្តានុពល។
ក្នុងទស្សនកិច្ចនោះ មានការអមដំណើរទទួលជួបស្វាគមន៍យ៉ាងស្និទ្ធស្នាលពីលោក Cao ប្រធានក្រុមហ៊ុន Hongcheng Group នាពេលថ្មីៗនេះ។
លោក ស៊ូ សុជាតិមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងស្ថិតក្នុងយុគសម័យមាសនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ នឹងប្រារព្ធឡើងនៅកម្ពុជានៅឆ្នាំ២០២៣ ឱកាសយុទ្ធសាស្ត្រជាច្រើនរបស់ប្រទេស នឹងត្រូវដាក់បញ្ចូលដែលអាចផ្តល់នូវវេទិកាសម្រាប់ការអភិវឌ្ឍន៍បន្ថែមទៀតនៃសហគ្រាស។
លោក ស្វាគមន៍ចំពោះក្រុមហ៊ុនពហុជាតិសាសន៍ ជាច្រើនដូចជា Hongcheng Group ដែលបានតាំងលំនៅ និងកំពុងទន្ទឹងរង់ចាំគម្រោងដែលមានគុណភាពខ្ពស់បន្ថែមទៀត ដូចជាការចុះចតលើឆ្នេរ Platinum Coast នៅកម្ពុជា។
ក្រុមហ៊ុន Hongcheng Group មានទីតាំងនៅភាគអាស៊ីអាគ្នេយ៍ ហើយបានចាប់ដៃជាមួយក្រុមហ៊ុន Lixin Group ដើម្បីវិនិយោគគម្រោងជាមួយនិងទឹកប្រាប់រាប់រយលានដុល្លារ ដើម្បីរួមគ្នាសាងសង់ និងអភិវឌ្ឍ Platinum Coast ។ គម្រោងនេះមានចម្ងាយត្រឹមតែ៤នាទី ពីអាកាសយានដ្ឋាន ក្រុងព្រះសីហនុ ដែលមានទីតាំងនៅក្បែរ SNC Sihanouk New City of LIXIN, គម្រោងបំពេញសមុទ្ររបស់ក្រុមហ៊ុន Prince, ក្លឹបប្រណាំងសេះកម្ពុជា,ឧទ្យានជាតិរាម,ទីលានវាយកូនហ្គោល១៨ រន្ធ,សាលបាញ់កាំភ្លើងសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ -ល-។
ជាមួយគ្នានេះ ក្រុមហ៊ុន Hongcheng Group និងក្រុមហ៊ុន Lixin Group បានចាត់ទុក គម្រោងនេះ គឺជាគម្រោងតែមួយគត់នៅក្រុងព្រះសីហនុ ដែលមានធនធានទេសភាពធម្មជាតិ ទីតាំងជាប់ភ្នំ បែរមុខទៅឆ្នេរសមុទ្រ និងត្រូវបានយកគំរូតាមរមណីយដ្ឋានទេសចរណ៍ដ៏ល្បីល្បាញអន្តរជាតិនៃទីក្រុង Castle Hill of Nice ប្រទេសបារាំង។
ការលើកឡើងនូវគម្រោងមួយនេះ ក៏ដើម្បីសាងសង់ជារមណីយដ្ឋានទេសចរណ៍មាត់សមុទ្រនៅជាប់ឈូងសមុទ្រថៃ ដែលជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា និងសាងសង់វីឡាកម្រិតមធ្យមលាតសន្ធឹង ចាប់ពីចង្កោះភ្នំរហូតដល់ឆ្នេរសមុទ្រ បង្កើតបានជាគោលដៅទេសចរណ៍ដ៏ល្អឯក «គុជខ្យងខ្មែរ» ក្នុងក្រុងព្រះសីហនុផងដែរ។
ដោយសារគម្រោង Platinum Coast ស្ថិតនៅជិតអាកាសយានដ្ឋានក្រុងព្រះសីហនុ និងជាទីតាំងដ៏សំខាន់ របស់ក្រុមហ៊ុន SNC Sihanouk New City of LIXIN , ក្រុមហ៊ុន Hongcheng Group និងរដ្ឋាភិបាល បានសហការគ្នារៀបចំផែនការដាក់ទីតាំងមគ្គទេសចរណ៍ Platinum Coast ដើម្បីផ្តល់កន្លែងប្រកបដោយផាសុកភាព សម្រាប់ការកើនឡើងចំនួនភ្ញៀវទេសចរអន្តរជាតិ ក្នុងខេត្តព្រះសីហនុ និងជាកន្លែងទេសចរណ៍ដែលមានសក្តានុពល៕