(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិកុមារអន្តរជាតិ១មិថុនា មន្ទីរព្យាបាលធ្មេញបស្ចិម បានផ្តល់ជូនកម្មវិធីពិសេសសម្រាប់ប្អូនៗកុមារអាយុពី ៣ដល់១២ឆ្នាំ នូវការពិនិត្យសុខភាពមាត់ធ្មេញ ការលាបផ្លុយអររ៉ាយការពារជំងឺពុកធ្មេញ និងការណែនាំអំពីការថែរក្សាសុខភាពមាត់ធ្មេញដោយឥតគិតថ្លៃ។

ការផ្តល់ជូនពិសេសនេះ មានតែមួយថ្ងៃគត់ គឺនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ចាប់ពីម៉ោង ៨.០០នាទីព្រឹក ដល់ម៉ោង៥.០០ល្ងាច​នៅគ្រប់សាខា​ទាំងអស់​របស់មន្ទីរព្យា​បាល​ធ្មេញបស្ចិម។

 សូមបញ្ជាក់ថា មន្ទីរព្យាបាលធ្មេញបស្ចិម បានចាប់ដំណើរការតាំងពីឆ្នាំ១៩៩៩ និងព្យាបាលជូនអ្នកជំងឺជិត២០ម៉ឺននាក់ ក្នុងនោះអ្នកជំងឺបរទេស២៦ភាគរយ។ មន្ទីរព្យាបាលធ្មេញ​ដែធំជាងគេនៅកម្ពុជានេះ ដែលដំបូងមានកៅអីធ្មេញតែមួយគត់ បច្ចុប្បន្នមានកៅអីធ្មេញរហូតដល់៥០ មានទីតាំងធំៗបួននៅ ភ្នំពេញ និងខេត្តសៀមរាប មានបុគ្គលិកបំពេញការងារ ១៤៦នាក់ និងទន្តបណ្ឌិតខ្មែរ បរទេស៣៥នាក់។ លើសពីនេះបស្ចិម ត្រូវបានទទួលស្គាល់គុណភាពលំដាប់អន្តរជាតិ ISO 9001-2008 ពីចក្រភពអង់គ្លេសកាលពីឆ្នាំ២០១១។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង៖ 017 300 300 ៕

">