(សៀមរាប)៖ លោក ដែន រិទ្ធ និងលោកស្រី ហឿន ស៊ីណា ជាប្រជាពលរដ្ឋនៅភូមិត្រពាំងសេះ ដែលត្រូវតាមលក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរ បានសម្តែងនូវសេចក្តីរីករាយ ត្រេកអរជាខ្លាំង និងអរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម ន្ត្រីនៃកម្ពុជា ដែលបានផ្តល់ភាពជាកម្មសិទ្ធិដីឡូតិ៍ដល់ពួកគេរស់នៅ។
ជាមួយនឹងការថ្លែងអំណរគុណនេះ ប្រជាពលរដ្ឋមួយគ្រួសារខាងលើ បានស្នើសុំឱ្យតំបន់ថ្មីដែលពួកគេរស់នៅនោះ មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកភ្លើង សាលារៀន មន្ទីរពេទ្យជាដើម។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋតាំងទីលំនៅខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរសរុបចំនួន ៧២៧គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើ និងគ្រប់លក្ខខណ្ឌ ក្នុងការទទួលបានការតាំងទីលំនៅថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯក ក្នុងនោះ ២៣៤ គ្រួសារ ស្ថិតនៅភូមិទក្សិណត្បូង និង ៤៩៣ គ្រួសារ ស្ថិតនៅភូមិត្រពាំងសេះ បានចូលរួមចាប់ឆ្នោតជ្រើសរើសយកដីឡូត៍ ដែលផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា៕
ខាងក្រោមនេះជាកិច្ចសម្ភាសជាមួយ ពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ខ្លួន៖