(សៀមរាប)៖ អ្នកស្រី ចាន់ ដាវី ពលរដ្ឋម្នាក់ដែលត្រូវតាមលក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរ បានសម្តែងនូវសេចក្តីរីករាយ ត្រេកអរជាខ្លាំង និងអរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម ន្ត្រីនៃកម្ពុជា ដែលបានផ្តល់ភាពជាកម្មសិទ្ធិដីឡូតិ៍ដល់ពួកគេរស់នៅ។

អ្នកស្រី ចាន់ ដាវី ជាស្ត្រីមេម៉ាយ មានកូន៤នាក់ មកពីភូមិត្រពាំងសេះ ខេត្តសៀមរាប បានសម្តែងការត្រេកអរ បានទទួលបានដីឡូតិ៍ ទំហំ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ នៅតំបន់ភូមិធម្មជាតិរុនតាឯក សម្រាប់ការតាំងទីលំនៅថ្មី។ លោកស្រី បានជូនពរ សម្តេចតេជោ ហ៊ុន សែន ឱ្យមានសេចក្តីសុខ និងរីកចម្រើនបន្តទៀត ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេស។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋតាំងទីលំនៅខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរសរុបចំនួន ៧២៧គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើ និងគ្រប់លក្ខខណ្ឌ ក្នុងការទទួលបានការតាំងទីលំនៅថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯក ក្នុងនោះ ២៣៤ គ្រួសារ ស្ថិតនៅភូមិទក្សិណត្បូង និង ៤៩៣ គ្រួសារ ស្ថិតនៅភូមិត្រពាំងសេះ បានចូលរួមចាប់ឆ្នោតជ្រើសរើសយកដីឡូត៍ ដែលផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា៕

ខាងក្រោមនេះជាកិច្ចសម្ភាសជាមួយ អ្នកស្រី ចាន់ ដាវី៖