(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានប្រកាសរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានី-រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក និងរដ្ឋបាលខណ្ឌ ហៅកាត់ថា (គ.ក.ស.ក)។ នេះបើតាមសេចក្តីប្រកាសដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ។

តាមរយៈប្រកាស២ បានឱ្យដឹងថា (គ.ក.ស.ក) ត្រូវមានគណនេយ្យភាពផ្ទាល់ចំពោះក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាសាមី។ ដោយឡែកសម្រាប់ប្រការ៣ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវរៀបចំឱ្យមាន (គ.ក.ស.ក) ដែលមានសិទ្ធិ និងមានភារកិច្ចផ្តល់យោបល់ និងលើកអនុសាសន៍ ជូនក្រុមប្រឹក្សាគណៈអភិបាល និងគណៈកម្មការដទៃទៀតរបស់ក្រុមប្រឹក្សា លើបញ្ហាពាក់ព័ន្ធសមភាពយេនឌ័រ បញ្ហាស្ត្រី យុវជន និងកុមារ ព្រមទាំងការងារសេវាសង្គមពាក់ព័ន្ធ នៅក្នុងអំណាច មុខងារ និងភារកិច្ចរបស់ក្រុមប្រឹក្សានីមួយៗ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ៖