(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងអភិបាលរងខេត្តកែប ចំនួន ០៥រូប។ នេះបើតាមអនុក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។

ក្នុងអនុក្រឹត្យបញ្ជាក់ថា អភិបាលរងខេត្តកែប ទាំង៥រូបរួមមាន៖

ទី១៖ លោក ហ៊ួរ មិថុនា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ អភិបាលរងខេត្ត
ទី២៖ លោក អ៉ឹម បញ្ញារិទ្ធិ ឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ៥ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងបរិស្ថាន ជាអភិបាលរងខេត្ត
ទី៣៖ លោកស្រី គឹម ចន្ទី ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ ជាអភិបាលរងខេត្ត
ទី៤៖ លោកស្រី ទិត សុខា ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៣ ជាអភិបាលរងខេត្ត
និងទី៥៖ តំឡើងឋានន្តរស័ក្តិ លោក យស់ មុន្នី ពីឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ១ ទៅជាឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងរ៉េ និងថាមពល និងតែងតាំងជាអភិបាលរងខេត្ត៕

ខាងក្រោមនេះជាអនុក្រឹត្យ៖