(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៦១,៨២៧នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៥៤,៥១៥នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៤,៥៥១នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨៥,១៦០នាក់
៤៖ អាយុ៥ឆ្នាំ ៤២០,៣០២នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៥៧,២៩៩នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,៩៧៣,២៣៥នាក់, ដូសទី៤ចំនួន ៣,៩២២,៤២៣នាក់ និងដូសទី៥ចំនួន ៦០១,៥៩៧នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕