(ភ្នំពេញ)៖ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន រួមជាមួយមន្រ្តីពាក់ព័ន្ធ និងចៅសង្កាត់ក្នុងទីតាំង ទាំង៤ បានចុះសិក្សាគម្រោងមូលនិធិរបស់រដ្ឋបាលខណ្ឌចំការមន ដាក់ប្រព័ន្ធលូថ្មី សម្រាប់ឆ្នាំ២០២៣។

ក្នុងនោះ អភិបាលខណ្ឌចំការមន បានចុះសិក្សាគម្រោងដាក់ប្រព័ន្ធលូថ្មី ចំនួន៤គម្រោង រួមមាន៖

ទី១៖ ផ្លូវលេខ៩៩ ចាប់ពីផ្លូវលេខ៤៨៤ រហូតដល់ផ្លូវលេខ៥០៨ សង្កាត់ផ្សារដើមថ្កូវ
ទី២៖ ផ្លូវលេខ៩៥ ចាប់ពីផ្លូវលេខ៤៦៦ រហូតដល់ផ្លូវលេខ៤៣២ សង្កាត់បឹងត្របែក
ទី៣៖ ផ្លូវលេខ៤៣២ (ប៉ែកខាងជើង) ចាប់ពីផ្លូវលេខ១០៥ រហូតដល់១៦៣ សង្កាត់បឹងត្របែក និងសង្កាត់ទួលទំពូងទី១
ទី៤៖ ផ្លូវលេខ៤៣២ (ប៉ែកខាងត្បូង) ចាប់ពីផ្លូវលេខ១៦៣ រហូតដល់ផ្លូវលេខ៤៣០ សង្កាត់ទួលទំពូងទី២

បន្ទាប់មកលោកអភិបាលខណ្ឌ ក៏បានចុះត្រួតពិនិត្យស្ថានភាពកម្ពស់ទឹក នៅស្ថានីយបូមទឹក បឹងត្របែក នៅពេលកំពុងភ្លៀងធ្លាក់ខ្លាំង ដើម្បីបញ្ជៀសការលិចដល់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ប្រឡាយបឹងត្របែក។

ជាលទ្ធផលកម្ពស់ទឹកនៅស្ថានីយ៍បូមទឹក មានកំពស់ ៤.២០ម៉ែត្រ ដោយប្រើប្រាស់ម៉ាស៊ីនបូមរំដោះទឹក ចំនួន២គ្រឿង។

ខណៈចុះពិនិត្យតាមដងផ្លូវ ដែលត្រូវដាក់ប្រព័ន្ឋលូនោះដែរ លោក កៀង ល័ក្ស ក៏បានសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ រស់នៅអមសងខាងផ្លូវ ដែលប៉ះពាល់គម្រោងដាក់លូ ដោយសូមការអធ្យាស្រ័យពីប្រពលរដ្ឋ ដែលបានរំខានដោយគម្រោង និងសូមអោយប្រជាពលរដ្ឋ ចូលរួមសហការ ដើម្បីការស្ថាបនា បានឆាប់រស័យ និងបានប្រើប្រាស់ លែងមានការលិចលង់ដោយទឹកភ្លៀងទៀត នាថ្ងៃខាងមុខ៕