(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានបន្តប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀន នៅប្លុកបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ ដោយឃាត់ខ្លួនជនសង្ស័យ៥នាក់ ព្រមទាំងដកហូតថ្នាំញៀន២កញ្ចប់ ព្រមទាំងឧបករណ៍សម្រាប់ជក់មួយចំនួនផងដែរ។

អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានបញ្ជាក់ថា «កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា រួមជាមួយ កម្លាំងអន្តរាគមន៍ចុះជួយអធិការដ្ឋាន​ បានចុះបង្ក្រាបទីតាំងគ្រឿងញៀន នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ជាលទ្ធផល យើងឃាត់ខ្លួនបានចំនួន៥នាក់ និងថ្នាំញៀនចំនួន ២កូនថង់តូច»។

បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួរ​ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីចាត់ការតាមនីតិវិធី៕