(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានក្លាយជារឿងជោគជ័យមួយនៅអាស៊ីអាគ្នេយ៍ សម្រាប់វិធីដែលខ្លួនដោះស្រាយជាមួយជំងឺរាតត្បាតកូវីដ១៩។ អ្នកវិភាគបានសរសើរពីភាពជោគជ័យរបស់រដ្ឋាភិបាលកកម្ពុជា ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាពខ្ពស់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២។
សម្រាប់ប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ ប្រហែល ១/៥ នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន (GDP) កម្ពុជាបានដោះស្រាយវិបត្តិជំងឺកូវីដ១៩ យ៉ាងឆាប់រហ័ស និងគួរឱ្យកត់សម្គាល់។
កម្ពុជាបានបើកសេដ្ឋកិច្ចឡើងវិញទាំងស្រុងនៅថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២១ គឺប៉ុន្មានខែមុនប្រទេសជិតខាងរបស់ខ្លួនដទៃទៀត នៅអាស៊ីអាគ្នេយ៍បានចាប់ផ្តើមបើកដែរ ហើយបានលុបចោលលក្ខខណ្ឌតម្រូវឱ្យនៅដាច់ពីគេសម្រាប់អ្នកដំណើរ ដែលទទួលវ៉ាក់សាំងបង្ការពេញលេញ។
បណ្ឌិត JOSEPH MATTHEWS សាស្ត្រាចារ្យសាកលវិទ្យាល័យ Beltei International University បាននិយាយថា «មេដឹកនាំរបស់ប្រទេសកម្ពុជា ដឹងយ៉ាងច្បាស់ថា ផ្លូវតែមួយគត់ដើម្បីយកឈ្នះជំងឺនេះ គឺការចាក់វ៉ាក់សាំងតាំងពីដំបូង។ ដូច្នេះហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន កៀងគរ គ្រប់ ធនធាន ទាំងធនធាន សម្ភារៈ និងធនធាន មនុស្ស ដើម្បី ធ្វើ ឱ្យ ប្រាកដ ថា មនុស្ស ច្រើនបំបផុតបានចាក់ ថ្នាំ បង្ការ។ ទន្ទឹមគ្នានោះ ក៏ដោយសារតែ មាន ជំនួយ និង កិច្ច សហប្រតិបត្តិការ ពី ប្រទេស ចិន ផង ដែរ»។
រដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តផ្តល់ឱ្យប្រជាជន នូវការចាក់វ៉ាក់សាំងដូសទី៤ ឬទី៥ ដើម្បីឱ្យប្រជាជនប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក៏ដើម្បីសេដ្ឋកិច្ងើបចឡើងវិញផងដែរ។
ពាណិជ្ជករចិន លោក Jack Lee សហស្ថាបនិកវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកជាមួយដៃគូកម្ពុជា មានសុទិដ្ឋិនិយមចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជា។ ជាពិសេសនៅតំបន់រីកសេដ្ឋកិច្ចពិសេស។
ការបើកព្រំដែនឡើងវិញយ៉ាងឆាប់រហ័ស មិនត្រឹមតែបានជំរុញវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងបានអនុញ្ញាតឱ្យវិនិយោគិនចូលមកវិញ ដែលនាំឱ្យ FDI កើនឡើងផងដែរនៅឆ្នាំនេះ។
លោក បណ្ឌិត JOSEPH MATTHEWS បានបន្តថា «នៅឆ្នាំ២០២១ យើងមានកំណើនសេដ្ឋកិច្ច ៣.២ភាគរយនៃ GDP សរុប។ ដោយឡែកនៅឆ្នាំនេះយើងរំពឹងថា កម្ពុជានឹងមានកំណើន ៥.៤%។
ផ្ទៃមេឃនៃទីក្រុងភ្នំពេញ គឺជាសក្ខីភាពមួយចំពោះវឌ្ឍនភាពសេដ្ឋកិច្ច ដែលប្រទេសកម្ពុជាបានធ្វើក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព នៃជំងឺកូវីដ១៩ នឹងនាំឱ្យប្រទេសនេះកាន់តែខិតទៅជិត ការសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕