(ភ្នំពេញ)៖ មន្ដ្រីរាជការ ដែលត្រូវបានតែងតាំងជាអភិបាលរងខណ្ឌ នាយករដ្ឋបាល នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានា នៃរាជធានីភ្នំពេញ នឹងត្រូវប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ស្អែកនេះ។
ពិធីនេះ នឹងប្រារព្ធធ្វើឡើងនៅសាលាប្រជុំធំ នៃសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ម៉ម សារិន ប្រធានក្រុមប្រឹក្សា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ៕