Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តព្រះសីហនុ ប្រាប់ដល់ពលរដ្ឋដែលកំពុងតាំងទីលំនៅខុសច្បាប់ លើដី២ទីតាំង ដកខ្លួនចាកចេញដោយស្ម័គ្រចិត្ត មុនត្រូវចាត់វិធានការច្បាប់

24-08-2022 17:34

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានប្រាប់ដល់ប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅខុសច្បាប់ លើដីចំនួន ២ទីតាំង ត្រូវដកខ្លួនចាកចេញដោយស្ម័គ្រចិត្ត មុនត្រូវបានចាត់វិធានការ តាមផ្លូវច្បាប់ នៅពេលខាងមុខ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ទីតាំងដីទាំងនោះ មានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ ព.ន ០០៨០៤០ (CI.1321) ទំហំ ៩៧ហិកតា ៦៤អា និងលេខ ព.ន ០០៨០៤៣ (CI.1324) ទំហំ ៩៧ហិកតា ៦៤អា ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៨ ស្ថិតក្នុងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖