Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីអាវុធហត្ថខេត្តកណ្តាល បរិច្ចាគថវិកាជូនអង្គការ HCC សម្រាប់ជួយកុមារពិការ

31-05-2016 17:40

(កណ្តាល)៖ តាមរយៈការអំពាវនាវ ពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ កងកម្លាំងអាវុធហត្ថខេត្តកណ្តាល បាននាំគ្នាបរិច្ចាគ​ថវិកាតាមសទ្ធា​រៀងៗខ្លួន ផ្តល់ជូនអង្គការ HCC ដើម្បីយកទៅជួយកុមារពិការ។ យុទ្ធនាការបរិច្ចាគថវិកាទាំងនេះ បានធ្វើឡើងក៏ដើម្បីចូលរួមអបអរសាទរថ្ងៃទិវាពលកម្មកុមារ១ មិថុនាផងដែរ។

មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងថា ក្រោមការណែនាំពីសំណាក់​មេបញ្ជាការអាវុធ​ហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី សំ តុលា កងកម្លាំងទាំងអស់បានចូលរួមថវិកាតាមសទ្ធារៀងៗខ្លួន ដើម្បីចូលរួមជួយដល់​កុមារពិការនៅក្នុងអង្គការ​ខាងលើ ដែលកំពុងចិញ្ចឹមកុមារតូចៗ​នាពេលបច្ចុប្បន្ននេះ៕