(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញចុះត្រួតពិនិត្យ អគាររដ្ឋបាល និងអគារប្រចាំការរបស់មូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលកំពុងសាងសង់បន្ថែម លើអគារស្នាក់នៅរបស់កងកម្លាំងដែលសាងសង់រួចនាពេលកន្លងមក។

នាឱកាសចុះត្រួតពិនិត្យជាក់ស្តែងនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានជំរុញដល់ក្រុមការងារទទួលសាងសង់អគាររដ្ឋបាល និងអគារប្រចាំការឱ្យបានលឿនផងដែរ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានណែនាំបន្ថែមដល់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ត្រូវរៀបចំលម្អក្នុងបរិវេណមូលដ្ឋានរបស់ខ្លួនឱ្យមានសោភ័ណ្ឌភាព នៅពេលសាងសង់អគារទាំងពីរខាងលើនេះរួចរាល់ ជាពិសេសជំរុញលើការងារលើកកម្ពស់ជីវភាពរបស់មន្ត្រីមូលដ្ឋានអាវុធហត្ថ ដោយពង្រឹងការងារបង្កបង្កើនផលមានដូចជា ការដាំដុះបន្លែបង្ការតាមបែបធម្មជាតិ និងចិញ្ចឹមសត្វជាដើម ដើម្បីបំពេញបន្ថែមលើការហូបចុក របស់កងកម្លាំងក្នុងមូលដ្ឋានរបស់ខ្លួន៕