(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋជួបការលំបាកចំនួន៥គ្រួសារ ដែលស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានទទួលអំណោយពី លោក យឿន យឿត អនុប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល។

អំណោយសប្បុរសធម៌នេះ ត្រូវបានក្រុមការងារ គណបក្សប្រជាជនកម្ពុជា នៅឃុំតាសាល យកទៅប្រគល់ជូនដល់បងប្អូនពលរដ្ឋដល់គេហដ្ឋាន។

សូមបញ្ជាក់ថា អំណោយដែលផ្ដល់ជូនចំនួន៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករចំនួន២៥គីឡូក្រាម, ទឹកត្រីចំនួន១យួរ, ទឹកស៊ីអ៉ីវចំនួន១យួរ, មីចំនួន១កេស និងថវិកាចំនួន៥០,០០០រៀល៕