(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក លីវ ជានចាវ (Liu Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះ បានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់គណបក្សទាំង២ផងដែរ។ ជំនួបត្រូវបានធ្វើឡើងប្រកបដោយភាពស្និទ្ធស្នាល។

សូមបញ្ជាក់ថា លោក លីវ ជានចាវ បាននិងកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក៏ដូចជាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តចិន និងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ លោក លីវ ជានចាវ បានជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងគ្រោងជួបជាមួយមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាមួយចំនួនទៀតផងដែរ៕