(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រី លី សុខវួច នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានបើកសវនាការប្រកាសសាលក្រម ដោយសម្រេចផ្តន្ទាទោសឈ្មោះ Yabes Fermin ភេទប្រុស អាយុ៥៩ឆ្នាំ ដាក់ពន្ធនាគារកំណត់១០ឆ្នាំ ក្រោមបទប្រកាន់ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពជនរងគ្រោះ។

សូមរំលឹកថា ដើមចមនៃករណីចាក់សម្លាប់គ្នានេះបានកើតឡើង កាលព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដោយជនជាតិហ្វីលីពីន ៣នាក់ ស្រីម្នាក់បាន ឈ្លោះគ្នាចាក់សម្លាប់គ្នាស្លាប់២ ស្រី១ ប្រុស១ និងរងរបួសម្នាក់ តាមការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះ ជាជនជាតិហ្វីលីពីនករណីនេះកើតឡើងនៅផ្ទះលេខ២៥ ផ្លូវ ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ YABES FERMIN JR SUYAT មុខរបរ ម្ចាស់អាផាតមិន (ឃាត់ខ្លួនបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេមា) ត្រូវជាបងបង្កើតរបស់ជនរងគ្រោះឈ្មោះ Grace Yabes ឲ្យស្លាប់ស្រីម្នាក់ ប្រុសម្នាក់ និងរបួសម្នាក់ផងដែរ៕