(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣៣.៩លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,៥ម៉ឺននាក់ដែរ។
បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១មឺុននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២៖
* វៀតណាម ឆ្លងចំនួន ១១,៣៨៩,២៦៨នាក់ (ស្លាប់ ៤៣,១០៦នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៣២៣,៧១៥នាក់ (ស្លាប់ ១៥៧,៤២០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៧៦២,៥៥២នាក់ (ស្លាប់ ៣៦,១៦៦នាក់)
* ថៃ ឆ្លងចំនួន ៤,៦៣៩,២៦១នាក់ (ស្លាប់ ៣២,១២២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៨៦០,៥៣៧នាក់ (ស្លាប់ ៦១,៤២៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៨២២,១៨៧នាក់ (ស្លាប់ ១,៥៨៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៤,៥៧៣នាក់ (ស្លាប់ ១៩,៤៣៧នាក់)
* ព្រុយណេ ឆ្លងចំនួន ២១៥,២៨៣នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៣,៣៧០នាក់ (ស្លាប់ ៧៥៧នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,៤៧៦នាក់ (ស្លាប់ ៣,០៥៦នាក់)៕