(ភ្នំពេញ)៖ ក្នុងការចូលរូមអភិវឌ្ឍន៍រាជធានី ក៏ដូចជាក្នុងមូលដ្ឋាន នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅថ្មី បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលការជួសជុល និងដាក់លូរំដោះទឹកចំនួន០២ខ្សែ ស្ថិតក្នុងសង្កាត់គោករកា និងចុះបាញ់ទឹកលាងសម្អាត តាមបណ្ដោយផ្លូវលេខ១៥១ ស្ថិតក្នុងសង្កាត់ពញ្ញាពន់ផងដែរ។
លោកអភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា ការជួសជុលផ្លូវ និងការដាក់ប្រព័ន្ធលូ នៅពេលនេះ គឺជួយរំដោះទឹកភ្លៀងនៅរដូវវស្សា ក៏ដូចបញ្ចៀសរាល់ការលិចលង់លំនៅស្ថានបងប្អូនប្រជាពលរដ្ឋ ដោយទឹកភ្លៀងផងដែរ។
បើតាមលោក សន ស៊ិន ចៅសង្កាត់គោករកា បញ្ជាក់ថា លោកអភិបាលខណ្ឌ ដឹកនាំមន្ត្រីចុះមកពិនិត្យមើលការជួសជុល និងដាក់ប្រព័ន្ធលូរំដោះទឹក ចំនួន០២ខ្សែនេះ គឺ១ខ្សែ ស្ថិតនៅភូមិត្រពាំងពោធិ៍ មានប្រវែងបណ្ដោយ ២៨០ម៉ែត្រ និងខ្សែទី២ ស្ថិតនៅភូមិកប់ស្រូវធំ មានបណ្ដោយ ប្រវែង៣០០ម៉ែត្រ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕